ព័ត៌មានជាតិ

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល រថយន្តដឹកខ្សាច់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បើកបញ្ច្រាសទិសគ្នា ហើយទាស់ដៃចង្កូត បណ្ដាលដួល គាប់ជួនមានរថយន្តដឹកខ្សាច់ បើកមកដល់ ក៏កិនបុរសម្នាក់ធ្លាយខួរ និង២នាក់ទៀតរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រីម្នាក់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៥និង១៥នាទីល្ងាចថ្ងៃទី២០ ធ្នូ ២០១៦ នៅលើតំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឡកំបោ សង្ដាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកនិច ពណ៌ផ្កាឈូកលាយស ភ្នំពេញ 1JB-1259 ធ្វើដំណើរពីព្រែកព្នៅមកភ្នំពេញ មកដល់ចំណុតហេតុស្រាប់តែមានម៉ូតូគ្រឿងទៀតម៉ាកស្មាសវី មិនចាំស្លាកលេខ ធ្វើដំណើរពីភ្នំពេញទៅព្រែកព្នៅ បើកវ៉ា​ក៏ទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួល ត្រូវរថយន្តដឹកខ្សាច់ ពាក់ស្លាកលេខ PP-0243 បើកមកដល់ក៏កិនបែកក្បាលធ្លាយខួរម្នាក់ និងរង​របួសធ្ងន់ ស្រាល២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ ដោយឃើញសភាពមិនស្រួល ​អ្នកជិះម៉ូតូម៉ាកស្មាសវី បានលើកម៉ូតូជិះគេចបាត់ស្រមោល។

បច្ចុប្បន្នសាកសពជនរងគ្រោះ​ ត្រូវបាន​សមត្ថកិច្ចធ្វើការទំនាក់ទំនងទៅកាន់​សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

https://youtu.be/1eTPMJijcd4

មតិយោបល់