(ព្រះស៊ីហនុ)៖ ក្រោយពីជនបរទេសម្នាក់ បានដេកស្លាប់សភាពស្អុយរលួយ បាន ១ថ្ងៃ សមត្ថកិច្ច ក៏បានចុះត្រួតធ្វើកោសលវិច្ច័យ ដើម្បីស្វែងរកការពិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ០៩:០០នាទី យប់ថ្ងៃទី១៨ មេសា ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង_ខេត្តព្រះសីហនុ។ សមត្ថកិច្ច បានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ SKOV DENNIS ភេទ ប្រុស សញ្ជាតិ ដាណឺម៉ាក អាយុ ៥៧ឆ្នាំ កាន់លិខិតឆ្លងដែន លេខ 206758735 សុពលភាព ថ្ងៃទី 25.03.2023 ។
សមត្ថកិច្ច បានប្រាប់ទៀតថា ម្ចាស់បន្ទប់ជួល ឈ្មោះលោក ណង់ សីណាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មន្ត្រីកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ។ ក្រោយពីសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ ពិនិត្យ បានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារជម្ងឺគាំងបេះដូង។ សពនេះស្លាប់ជាច្រើនថ្ងៃ មកហើយ។
បច្ចុប្បន្ន សាកសព រក្សាទុកនៅកន្លែងកើតហេតុ រង់ចាំស្ថានទូត និងក្រុមគ្រួសារ មកទទួល ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់