លោក PIKOTARO សិល្បករម្ចាស់បទល្បី ដែលបានចុះបញ្ជីរក្នុងកំណត់ត្រាពិភពលោក មានគំរោងមកប្រគំតន្រ្ដីលើកដំបូង នៅប្រទេសថៃ ក្នុងកម្មវិធី Japan Expo Thailand 2017 នាថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។
ការជួបជុំហ្វេនៗរបស់លោក ធ្វើឡើងនៅក្នុងបរីវេណអាគារ Central World ក្នុងឱកាសគំរប់ខួប ១៣០ ឆ្នាំ ក្នុងការរឹតបន្ទឹងចំណងមេត្រីភាពរវាងជប៉ុន ថៃ ដើម្បីឲ្យភាពស្អិតរមួត នឹងសម្ព័ន្ធភាពដៃគូប្រទេសទាំងពីរ ដើម្បីពង្រឹងផ្នែក កិច្ចកម្ម ពាណិជ្ជកម្ម ក្នុងការស្ដារសេដ្ឋកិច្ចប្រទេសថៃ ។
គួរបញ្ជាក់ផងដែរថា PIKOTARO បានត្រៀមខ្លួន រួចជាស្រេចក្នុងការតំណាងដៃគូប្រទេសជប៉ុន មកកាន់ប្រទេសថៃ ៕


ប្រភព៖ tvpool
មតិយោបល់