ព័ត៌មានជាតិ

សង្វៀនជល់មាន់និងវង់អាប៉ោង ដំណើរការវិញយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ច នៅចំរើនផល

ភ្នំពេញៈ ភ្នាង់ងារ Post News បានរាយការណ៍មកថា សង្វៀនជល់មាននិងវង់អាប៉ោង នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ត្រូវប្រជាពលរដ្ឋនៅក្បែរនោះ រាយការណ៏ថា កំពុងដំណើរការវិញហើយយ៉ាងរលូន ក្រោយពីផ្អាកមួយរយៈខ្លីដោយសារតែធាតុអាកាសក្តៅពេក។

ទីតាំងបញ្ជល់មាន់និងអាចោរជើងមួយ ហៅថាអាប៉ោង ស្ថិតនៅផ្លូវបេតុងក្នុងដីចំការចេកកម្លប់ម្ខុបដ៏ត្រជាក់ ងាយស្រួលអ្នកញៀនល្បែងទាំងនោះស្រួលអង្គុយលេង ភ្នាល់គ្នាដាក់លុយ ហើយស្ងាត់ច្រងំល្អផងនោះ ក្បែប្រឡាយទឹកស្អុយ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជយ័ រាជនីភ្នំពេញ ។

ត្រូវបានប្រជាពលរដ្ឋបានលួចប្រាប់ថា មានក្រុមញៀនល្បែងជាច្រើនអ្នកមានអ្នកខ្លះមានវិទ្យុទាក់ទងID អ្នកខ្លះសៀតកាំភ្លើងខ្លី មានទាំងស៊ីវិលចូលលេងភ្នាល់គ្នាយ៉ាងគគ្រឹកកគ្រេង មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន។

នេះគឺផ្ទុយនិងគោលនយោបាយ៩ចំណុចភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តន៏ច្បាប់ភូមិឃុំសុវត្ថិភាព៕

https://youtu.be/jHgC0mCsXng

មតិយោបល់