ព័ត៌មានជាតិ

ឃាតកម្មវាយសម្លាប់បុរសម្នាក់ រួចយកសពមកចោល ពេលនេះ សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ៦នាក់ ក្នុងនោះសង្ស័យមានមេប៉ុស្តិ៍ម្នាក់ ជាប់ពាក់ព័ន្ធ

ព្រះសីហនុៈ ដំណើរការស៊ើបអង្គេត ចុះស្រាវជ្រាវរបស់សមត្ថកិច្ច មានរយៈពេល៦ថ្ងៃហើយ គិតរហូតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ព្រៃផ្សៃ វាយសម្លាប់បុរសម្នាក់ រួចយកសពទៅបោះចោល នៅក្បាលស្ពានទឹកសាប ដើម្បីបំបិទភស្ដុតាង។

ដោយជាលទ្ធផល សមត្ថកិច្ច បានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្ត្រីម្នាក់) ក្នុងនោះមានមេប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំរាមម្នាក់ និងប្រជាការពារភូមិផងដែរ ដើម្បីនាំខ្លួនមកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ច កំពុងស្រាវជ្រាវ និងស្វែងរកពិរុទ្ធភាពបន្ថែម ដើម្បីធ្វើការផ្ដន្ទាទោស ប្រសិនបើករកឃើញពួកគេ មានជាប់ទាក់ទងនឹងករណីនេះ។

សូមបញ្ជាក់៖ ករណីនេះ Post News មិនអាចទំនាក់ទំនងស្វែងរកព័ត៌មានលម្អិតពីសមត្ថកិច្ច បាននោះទេ៕

មតិយោបល់