ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ នៅស្រុកត្បូងឃ្មុំ ឃាត់ខ្លួនមេក្លោងបាន២នាក់ និងថ្នាំញៀន៧១កញ្ចប់

ត្បូងឃ្មុំៈ ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនភ្លាមៗ គ្រាដែលក្រុមជនសង្ស័យបានធ្វើសកម្មភាព ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងផ្ទះរបស់ខ្លួន ។

ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ឧសភា២០១៦ ស្ថិតនៅក្នុងភូមិជប់ទី១ ឃុំជប់ ស្រុកខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបករណីរក្សាទុក និងជួញដូរសារធាតុញៀនដោយខុសច្បាប់ដ៏ធំមួយកន្លែង ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖ ១-ឈ្មោះអៀង វ៉ាន់ណូ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ២-ឈ្មោះណៃ បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងផ្ទះ រកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៧១កញ្ចប់ (ធំ៣កញ្ចប់-តូច៦៨កញ្ចប់) ជញ្ជីងអេឡិចត្រូនិក១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕

photo_2016-05-04_18-43-26photo_2016-05-04_18-43-33photo_2016-05-04_18-43-35photo_2016-05-04_18-43-37photo_2016-05-04_18-43-22photo_2016-05-04_18-43-28

មតិយោបល់