ឧត្តរមានជ័យ:ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធ ករណីលួចបាញ់សម្លាប់សត្វទន្សោង ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងតាវ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បន្ទាប់ពីពួកគេ បានលួចបាញ់សត្វទន្សោងក្នុងព្រៃសហគមន៍ សង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទី១ ឈ្មោះ ហ៊ត់ ជឿង ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះ ណាត ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២ មានមុខរបរជាកសិករ និងរស់នៅក្នុងភូមិ ឃុំខាងលើ ជាមួយគ្នា។
បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង កំពុងធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់