ព័ត៌មានជាតិ

អាខ្ញី ត្រូវប៉ូលិសចាប់ខ្លួនតាមដីកា

បាត់ដំបង: កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ហៅ អាខ្ញី តាមដីការបស់តុលាការ កាលពីវេលាម៉ោង៤៖១០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ត្រីនគរបាលស្រុកភ្នំព្រឹក ថ្លែងឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភួង ចាន់ថន ហៅ ខ្ញី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ តាមដីកាលេខ៤៤៣. ដបចខ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ ចេញដោយលោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទលួចដោយប្រើហិង្សា ដែលប្រព្រឹត្តថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិសំបូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីប្រគល់បន្តទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕

photo_2016-05-17_20-34-58 photo_2016-05-17_20-35-00 photo_2016-05-17_20-35-04 photo_2016-05-17_20-35-12 photo_2016-05-17_20-35-13 photo_2016-05-17_20-35-15 photo_2016-05-17_20-35-22

មតិយោបល់