Post News Media ព័ត៌មានជាតិ ជនសង្ស័យ២នាក់...

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៩កញ្ចប់ ត្រូវនគរបាលខណ្ឌច្បារអំពៅបង្រ្កាប​

ភ្នំពេញ: ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងធ្វើការដកហូតបានគ្រឿងញៀនចំនួន ៩កញ្ចប់តូចផងដែរ ខណ:ដែលកម្លាំងនគរបបាលប៉ុស្តិ៍វាលស្បូវ ប៉ុស្តិ៍ក្បាលកោះ និងខណ្ឌធ្វើការល្បាតរួមគ្នានៅក្នុងភូមិសាស្ត្ររបស់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។

​នគរបាលខណ្ឌច្បារអំពៅឱ្យដឹងថា ជនសង្ស័យ​ទី១-ឈ្មោះ ចន ណារៀម អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកជើងព្រំ សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំង​ឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៦ នៅក្នុងផ្ទះសំណាក់ ស្វីតធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាត់លេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ដោយដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមព៌ណសថ្លាចំនួន ១កញ្ចប់តូច។ ជនសង្ស័យទី២-ឈ្មោះ គឹម រតនា អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង  ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបាន​កម្លាំងឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានគ្រឿងញៀនចំនួន៨កញ្ចប់តូច និងម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១DE-៧១៨៩ មួយគ្រឿងផងដែរ។

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូន​មកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនបនត​ទៅតុលាការចាត់ការទៅតាមច្បាប់៕

Loading...