ព័ត៌មានជាតិ

ផឹកចំស្រាកាច វាយប្រពន្ធ ផ្អើលពលរដ្ឋនិងសមត្ថកិច្ច

បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost Newsប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយបន្ទាប់ពីប្តីវាយប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចទី២២ ផ្ទះលេខ៣៤៥ ភូមិបាក់ព្រា ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះ រើន ចន្ទី អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ភី សុភាព អាយុ២៥ឆ្នាំ ហើយមូលហេតុដែលបង្កឲ្យមានហិង្សាដោយសារតែប្តីស្រវឹងស្រា។ ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការអប់រំនិងសម្របសម្រួលដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់