ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ

សៀមរាប: កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ម្ដុំខាងលិចក្បែរភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ខេត្តសៀមរាប។

ម៉ូតូម៉ាក ហុងដា ពាក់ស្លាកលេខ 1V-7081 ស៊េរី០១៦ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់អាយុប្រហែល ២០ឆ្នាំជាង ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវយឺតពណ៌ទឹកមាស និងមានពាក់អាវភ្លៀងពណ៌ខៀវ ធ្វើដំណើរពីលិចទៅកើត(ស្លាប់)។
រថយន្តប្រភេទកាត់ត ពាក់ស្លាកលេខ សៀមរាប 2B-6176 ក្បាលពណ៌ស ទិសដៅពីកើតមកលិច។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅទីបញ្ជាការចរាចរណ៍មាត់ស្ទឹងសៀមរាប ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់