ព័ត៌មានជាតិ

កម្មករម្នាក់ត្រូវម៉ាស៊ីនចិញ្ច្រាំ​កៅស៊ូកៀបស្លាប់ភ្លាមៗ

រតនគិរី៖ មានករណីកម្មករម្នាក់បានស្លាប់យ៉ាងអណោចអាធ័មក្នុងរោងចក្រកែច្នៃជ័រកៅស៊ូនៅវេលាម៉ោង២ រសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមលោកងយ ដនអធិការរងស្រុកអូរយ៉ាដាវទទួលផែនយុត្តិធ៌មបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ូន វ៉ាភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រកែច្នៃជ័រកៅស៊ូ។

លោកងយ ដនបានបន្តទៀត​ថា​ ​ជ​ន​រ​ង​គ្រោះ​​មាន​​កា​រ​ធ្វេ​ស​ប្រ​ហែ​សលើ​ក​​ជ័​រ​កៅ​ស៊ូ​ដា​ក់​លើ​ខ្សែ​ពា​ន​រុ​ញ​ចូ​ល​ម៉ា​ស៊ី​ន​ចិ​ញ្ច្រាំ​ដោ​យ​ដៃ​ខា​ង​ឆ្វេ​ង​រ​មូ​ល​ចូ​ល​ម៉ា​ស៊ី​ន​កៀ​ប​ជា​ប់​ស្លា​ប់​ភ្លា​ម​ៗ​នៅ​ក​ន្លែ​ង​កើ​ត​ហេ​តុ​។

លោកងយ ដន បានបន្ថែមថាដោយជនរ​ង​​គ្រោះ​ជា​ក្មេ​ង​កំ​ព្រា​រ​ស់​នៅ​ជា​មួ​យ​ឪ​ពុ​ក​ ​ម្តា​យ​ចិ​ញ្ចឹ​​មមា​ន​ជី​វ​ភា​ព​ក្រ​ខ្ស​ត់​ចំ​​ណែ​ក​ ​ខា​ង​ក្រុ​ម​ហ៊ុ​ន​ជួយ​ឧ​​ប​ត្ថ​ម្ភ​៥​០​០​ដុ​ល្លា​ស​ម្រា​ប់​ធ្វើ​បុ​ណ្យ​។​

​រ​ហូ​ត​ម​កដល់ព្រឹកថ្ងៃទី២២ខែ​ធ្នូនេះ​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​បា​ល​ស្រុ​ក​អូ​រ​យ៉ា​ដា​វ​កំពុ​ង​​រ​ង​ចាំ​អា​ណា​ព្យាបា​​ល​​ជ​​​​ន​រ​ង​គ្រោះ​ធ្វើ​ដំ​ណើ​រ​ម​ក​​ដ​ល់​ដើ​ម្បី​ប​ញ្ជា​ក់​ពី​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ថា​ជ​ន​រ​ង​គ្រោះពិ​ត​ជា​មា​ន​ទី​លំ​នៅ​ពិ​​ត​ប្រា​ក​ដ​ខា​ង​លើ​មែ​ន​រួ​ច​ទើ​ប​ប្រ​គល់​​ស​ព​ឲ្យ​សា​ច់​ញា​តិ​ក្រុ​ម​គួ្រ​សា​រ​យ​ក​ទៅ​ធ្វើ​បុ​ណ្យ​តា​ម​ប្រ​ពៃ​ណី​ ៕​​​

មតិយោបល់