ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបទីតាំងការដ្ឋានរ៉ែខុសច្បាប់ នៅស្រុកភ្នំព្រឹក!

បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាបទីតាំងការដ្ឋានរ៉ែមានចំនួន៥គោលដៅ (គ្មានអាជ្ញាប័ណ្ណ៤,មានអាជ្ញាប័ណ្ណ១គោលដៅ) និងបំផ្លាញចោល១គោលដៅ ដែលមានម្ចាស់ទីតាំងឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ខេង សុវណ្ណ ក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២-ឈ្មោះ បូ ខៀវ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣-ឈ្មោះកាំង តាំង ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤-ឈ្មោះ ខូវ ចិត្រា ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៥-ឈ្មោះ ឡាយ ស្រីពៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(មានអជ្ញាប័ណ្ណ)។
សម្ភារៈនឹងវត្ថុតាងរឹបអូសរួមមាន៖ ម៉ាស៊ីនកិនកំទេចថ្មរ៉ែ៨គ្រឿង, ម៉ាស៊ីនអុកបំបែកថ្ម១គ្រឿង,សារធាតុគីមីមួយចំនួនទៀត, គីបខ្យល់ (បំពង់ជ័រ)១០៧០, គីបអគ្គីសនី២០៣០, ក្បាលកិន៤, ម្សៅ Amoni Nitrat hat. (២៤ បាវ × ២៥. Kg), Sodium Cyanide ២០ធុង និងសារធាតុគីមីមួយចំនួនទៀត ។

បច្ចុប្បន្នសម្ភារៈនឹងវត្ថុតាង បានប្រគល់ឲ្យជំនាញរក្សាទុក៕

មតិយោបល់