ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងស្តុកទុកសាប៊ូក្លែងក្លាយមួយកន្លែងក្នុងខណ្ឌចំការមន!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង នាយរងការិយាល័យ ដោយមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ សហការជាមួយកម្លាំងវិទ្យាស្ថានស្តង់ដាកម្ពុជា បានធ្វើការចុះបង្ក្រាបទីតាំងស្តុកទុកសាប៊ូក្លែងក្លាយមួយកន្លែង។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវ៤៣០ ខាងក្រោយសណ្ឋាគារ អ៊ីនធើខន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរកឃើញសារធាតុគីមីមេតាណុលនិងសាប៊ូក្លែងក្លាយដែលនាំចូលពីប្រទេសវៀតណាមជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក៏បានឃាត់ខ្លួនបុរសជាម្ចាស់ទីតាំងនោះផងដែរ៕

មតិយោបល់