ព្រៃវែង៖ កុមារម្នាក់ត្រូវបានរថយន្តក្រុងដឹកកម្មករ កម្មការិនីរោងចក្រ 7NG បុកបណ្តាលឲ្យប៉ោងក្បាល ស្បែកទ្រហ៊ោធំ ផ្អើសទាំងស្រុក ទាំងក្បាលព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ លើផ្លូវជាតិលេខ៨ ចំណុចភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។កុមារារងគ្រោះឈ្មោះ រត្ន័ រ៉ាវន្ត័ ភេទប្រុសអាយុ ២ឆ្នាំមានទីលំនៅភូមិកើតហេតុ
ឯតៃកុងរថយន្ត ឈ្មោះ សុខ ហេង ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅ ភូមិស្នាយពល ឃុំរការស្រុកពារាំង ខេត្តព្រៃវែង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ 3B 2068 ដឹកកម្មការនី ពេញក្នុងរថយន្តដល់ទៅ៨៦នាក់ឯណោះដោយបើកបរក្នុងទិសដៅ ពីលិចទៅកើត គឺពី7NG មកស្នាយពល លុះមកដល់ចំណុចកើតហេតុខាងលើ កុមារារងគ្រោះក៏បានរត់ឆ្លងថ្នល់តាមម្ដាយដែលលក់សាំងឲ្យគេ បណ្ដាលឲ្យបុកចំទទឹងនៃពាក់កណ្ដាលរថយន្តធ្វើឲ្យក្បាលកុមារារងគ្រោះ បុកផ្ទប់និងជញ្ជាំងរថយន្ត យំផ្អើលគេឯង។
ឯតៃកុងរថយន្តបានបញ្ជាក់ថាខ្លួនបានបើកគេចក្មេងនោះដែរតែវារត់មកបុកចំកណ្ដាលឡានទៀត តែយ៉ាងណាករណីនេះ ភាគីទាំងសងខាងបាននាំកុមារារងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ដោយមិនមានការផ្ដឹងផ្ដល់អ្វីទេ៕
មតិយោបល់