ព័ត៌មានជាតិ

រន្ធត់ណាស់! យុវជនម្នាក់បើកម៉ូតូទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យដាច់កជើងម្ខាង

កណ្ដាល: កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ១៥នាទីយប់ មានគ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើង នៅលើផ្លូវជាតិលេខ២ ស្ថិតភូមិក្រពើហារខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-0739 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ ធ្វើការបត់ឆ្វេង ក៏ត្រូវម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BP-9330 បើកដោយឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ បានបុករថយន្តចំហៀងខាងស្ដាំផ្នែកខាងមុខ បណ្តាលឲ្យរងរបួសដាច់ករជើងខាងស្ដាំ បន្ទាប់មកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ចំណែកអ្នករួមដំណើរម្នាក់ទៀត (ប្រុស) រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់