ព័ត៌មានជាតិ

ផឹកស្រវឹង បង្កហិង្សាជាមួយកម្មករដូចគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ត្បូងឃ្មុំ: បុរសដែលជាកម្មករម្នាក់ បានផឹកស្រាស្រវឹង បង្កហិង្សាដោយយកព្រនង់ឫស្សីវាយទៅលើស្រ្តីចំណាស់ម្នាក់ដែលជាកម្មករដូចគ្នា បណ្តាលឲ្យរបួសក្បាល និងដងខ្លួនជាដំណំ កាលពីវេលាម៉ោង៩និង៤២នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចឃ្លាំងជី ឈ្មោះ សាយ ហាន់ ភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ា តឹង ភេទប្រុស អាយុ៣៤ឆ្នាំ ស្រុកកំណើតនៅភូមិតាបឹម ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករ នៅភូមិឃុំកើតហេតុខាងលើ បានផឹកស៊ីស្រវឹងធ្វើសកម្មភាពយកព្រនង់ឫស្សីវាយទៅលើជនរងគ្រោះឈ្មោះ យិន ផន ភេទស្រី អាយុ៧៥ឆ្នាំ ដែលជាកម្មករ ស្នាក់បណ្តោះអាសន្ននៅ ភូមិឃុំកើតហេតុខាងលើដែរ បណ្តាលឲ្យរងរបួសក្បាល និងដងខ្លួនកម្រិតមធ្យម។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

មតិយោបល់