ព័ត៌មានជាតិ

ផ្ទុះអាគុយ បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់

ត្បូងឃ្មុំ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការផ្ទុះអាគុយ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ សាង ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះរបស់ឈ្មោះ ឈុន ហេង ភេទប្រុស អាយុ៦៧ឆ្នាំ ។ ខណ:នោះជនរងគ្រោះបានអាគុយ១០០ អំពែ ទៅបញ្ចូលតាមអាំងវែទ័រ (ភ្លើងគីឡូ) រួចហើយបានដោះចេញយកមកវិញ ស្រាប់តែទុស្សេផ្ទុះលាន់ឭ បណ្ដាលឲ្យជនរងគ្រោះរងរបួសចំផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ ៕

មតិយោបល់