ព្រះសីហនុៈ កាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើ សកម្មភាពឆក់ជនជាតិចិនកំពុងដើរគ្នា៣នាក់ ហើយគេចខ្លួនបាត់។
បន្ទាប់ពីបានទទួលដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូទៅខេត្តកំពត ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការសហការ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។
ជនរងគ្រោះជាជនជាតិចិន ( មិនស្គាល់អត្តសញ្ញាណ ) ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។
ជនសង្ស័យ មានគ្នាចំនួន៣នាក់៖
១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
៣-ឈ្មោះ ប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តកំពត ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ៖ ទូរសព្ទដៃ ០៩ គ្រឿង , ម៉ូតូ១គ្រឿង ម៉ាក អិចសិចទ័រ ពណ៌ក្រហម ( មធ្យោបាយធ្វើសកម្មភាព ) និងម៉ូតូ ០១គ្រឿង ម៉ាក ZOOMER-X ( មធ្យោបាយធ្វើសកម្មភាព ) ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់