ព័ត៌មានជាតិ

ពន្លឺយុត្តិធម៌!… ក្រុមស្ទាវកាប់ប្តីរបួសធ្ងន់ ស្រី្តជាប្រពន្ធមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយ

ភ្នំពេញៈ ប្ដីស្រ្តីម្នាក់ ដែល​ត្រូវក្រុមស្ទាវកាប់នឹងដាវសាម៉ូរ៉ៃ បណ្ដាលឲ្យរងរបួសឈាមស្រោចពេញខ្លួន ពេល​នេះ​ទទួលបានភាពយុត្តិធម៌ហើយ ខណៈលោកនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគរជាតិរាជនីភ្នំពេញ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម លោកបានបញ្ជាឲ្យ​លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជនីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ និងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ បានធ្វើការស្រាជ្រាវវែករក​មុខសញ្ញា រហូតឈានដល់ការឃាត់ជនដៃដល់ម្នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦​។

ជនដៃសល់មានឈ្មោះ សំ ឆវន័ អាយុ២១ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្ន​ជនដៃដល់​កំពុងមកឃុំខ្លួនបណ្ដោះអាសន្ន​នៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជួនទៅតុលាការចាក់ការបន្ត។

សូមរលឹកថា ស្ត្រីម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ប្តីរបស់គាត់ ដែលត្រូវក្រុមស្ទាវកាប់នឹងដាវសាំម៉ូរ៉ៃជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

បើតាមសម្តីស្រី្តជាប្រពន្ធជនរងគ្រោះឈ្មោះ សៀង សុនី អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ ឆោម នឿន អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម៤ ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានក្រុមស្ទាវកាប់នឹងដាវសាំម៉ូរ៉ៃជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា កាលពីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មានក្រុមក្មេងស្ទាវ២នាក់ជិះម៉ូតូម៉ាក សេ១២៥មួយគ្រឿង ពុំចាំស្លាកលេខ នៅម្តុំសេះហោះ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលជិះជ្រែចុះឡើងបានដួលម៉ូតូ ហើយជនរងគ្រោះក៏បានជួយលើកម៉ូតូរបស់ក្រុមស្ទាវ ដោយជនរងគ្រោះបាននិយាយថា ខំជួយលើកម៉ូតូពួកវាហើយមិនបានអរគុណសូម្បីតែមួយម៉ាត់ ហើយជនសង្ស័យខាងលើក៏បោះពាក្យសម្តីថា ក្តអីអ្ហា អ្ហែងចាំមើលអញមកវិញ។ មួយសន្ទុះក្រោយមក ក្រុមស្ទាវខាងលើនោះបានត្រឡប់មកវិញដោយមានសាំម៉ូរ៉ៃ២ដើម មកកាប់ចិញ្ច្រាំលើជនរងគ្រោះជាច្រើនដាវបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។

ប្រភពដដែលបានបញ្ជាក់ថា គាត់បានសម្រេចចិត្តមកប្តឹងពេលនេះ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យប្តីរបស់គាត់ ដែលត្រូវក្រុមស្ទាវកាប់នឹងដាវសាំម៉ូរ៉ៃជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី កំពុងតែខ្វះខាតថ្លៃព្យាបាលដោយចង់ឲ្យជនបង្ក ចេញមុខមកដោះស្រាយសំណង។ ម្យ៉ាងវិញទៀត ជនដែលកាប់ប្តីរបស់គាត់នោះ គឺគាត់បានស្គាល់មុខនិងអត្តសញ្ញាណហើយ គឺជាក្រុមប្រើប្រាស់គ្រឿងញៀនដែលនៅក្បែរផ្ទះរបស់គាត់ គាត់ថាចាំមើលប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យមានចំណាត់ការយ៉ាងណាទៅលើជនបង្ក៕

https://youtu.be/PpKyJGicLw8

មតិយោបល់