ព័ត៌មានជាតិ

៩នាក់របួស​និងស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅព្រះវិហារ​

ព្រះវិហារ​៖ យ៉ាងហោចណាស់មនុស្ស​ ៨នាក់បានរបួស និង ម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះវិហារ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​។​
ក្នុងចំណោមជនរងគ្រោះ មានប្រុស៦នាក់ និងស្រី៣នាក់ ដែល​ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ដម៉ាក់ សុាំយ៉ុង ដែលពាក់ស្លាកលេខភ្នំពេញ 2H-4359 ដែលធ្វើដំណើរពីភូមិទំនប់៩៥ ទៅទីរួមខេត្តព្រះវិហារ។​
បើយោងតាមសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទាំង ៩នាក់មានឈ្មោះដូចជា៖
១-នីន នឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ជាអ្នកបើកបររថយន្ត និងមា​នជាតិស្រវឹងពេលបើកបរ​។​
២- ថៃ សុជាតិ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិគោកបេង ត្រូវជាប្រពន្ធ នីន នឿន។​
៣- នឿន មិនា ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន នីន នឿន។​
៤- សូយ ឯម ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ​។​
៥- មឿន ម៉ុន ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៦- ហឿន ស្រីញ្ញាញ់ ភេទស្រី អាយុ១៦ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៧- វណ្ណី ចិន ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៨- ដិប សុម័យ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៩- រ៉ា ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបា​នចុះមកដល់កន្លែងកើតហេតុ នឹងបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ​៕​

មតិយោបល់