ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់

កណ្តាលៈ ក្មេង​ប្រុសម្នាក់​អាយុ ៨ឆ្នាំ​ បានលង់ទឹកទឹកស្លាប់ កាលពីវេលាម៉ោង ១៤និង​៣០នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅចំណុច​អូរ នរកភូមិឃ្លាំងមឿង‌ត្បូង‌ ឃុំ‌ព្រែក‌អំពិល‌ ស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌ ។

ក្មេ​ង​ប្រុស​ដែលលង់ទឹកស្លាប់មានឈ្មោះ អាត‌ ប៊ុណ្ណា ភេទប្រុស‌អាយុ‌៨ឆ្នាំជន ជាតិ ខ្មែរ មុខ‌របរ សិស្ស‌ ទី‌លំនៅ‌សព្វ‌ថ្ងៃ‌ ភូមិ‌ ឃុំ‌កើត‌ហេតុ‌(ស្លា‌ប់) ។
ឪពុក‌ឈ្មោះ‌ ឆាយ‌ សំ‌អាត អាយុ៣៥ឆ្នាំ មុខ‌របរ‌ កម្មករ‌សំណង់‌ ទី‌លំនៅ‌សព្វ‌ថ្ងៃ‌ភូមិ‌ ឃុំ‌កើត‌ហេតុ‌ ។ ម្ដាយ‌ឈ្មោះ‌ សុង‌ ចាន់‌នី‌ អាយុ‌ ៣៩ឆ្នាំ មុខ‌របរ‌ កម្ម‌ការី‌រោង‌ចក្រ‌ទី‌លំនៅ‌ភូមិ‌.ឃុំ‌កើត‌ហេតុ‌ ។
បើតាមសាក្សីដែលបានដឹងហេតុការណ៍ បាន​ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៤.២០នាទី ថ្ងៃ​ដដែល ឈ្មោះទន់ សារុន‌ ភេទ‌ប្រុស‌ អាយុ៣៥ឆ្នាំនៅភូមិឃុំ‌កើត‌ហេតុ‌ មុខរបរ‌ កសិករ‌ រួម‌ជាមួយ‌ឈ្មោះ ប៉េង ម៉េងឃាង អាយុ៥៧ឆ្នាំ និងឈ្មោះភួង‌ ហៀម បានបរគោ ទៅបាចទឹក នៅអូរនរកខាងកើតភូមិឃ្លាំងមឿងត្បូង‌ ឃុំ‌ព្រែក‌អំពិល‌ ពេលនោះ‌ជនរងគ្រោះ‌ បាន‌រត់‌តាម‌ពីក្រោយ‌ ពេល‌ទៅ‌ដល់‌ ជនរងគ្រោះ‌ បានស្រាតខោអាវ‌ ទុក‌នៅ‌ខាង‌លើមាត់ច្រាំង‌ហើយ‌ចុះ‌ទៅ‌ មុជទឹក‌ អូរ ជិតកន្លែងឈ្មោះទន់ សារុន‌ ឈ្មោះ‌វ៉េង‌ ម៉េងឃាងនិងឈ្មោះ‌ ភួង‌ហៀម‌ បាចទឹក‌គោ។

ប្រភពខាងលើបន្តថា ពេល‌ នោះ‌ ឈ្មោះ‌ភួង‌ ហៀន បានដេញជនរងគ្រោះឲ្យឡើងមក‌លើ‌វិញ‌ ខ្លាច‌លង់‌ទឹក‌ តែជនរង គ្រោះ មិន‌ឡើង‌ទេ ឯឈ្មោះទុន សារុនឈ្មោះ‌ ប៉េង ម៉េងឃាង នៅបាចទឹកគោ‌បន្ត‌ ដល់‌វេលា‌ ម៉ោង‌១៤.៣០នាទី‌ថ្ងៃ‌ដដែល‌ ពេល‌បាចទឹក‌គោរួចឈ្មោះ‌ទុន សារុន ឈ្មោះ‌ប៉េង ម៉េងឃាង‌ ឈ្មោះ‌ភួង‌ ហៀម បរគោឡើងមកមាត់ច្រាំងឃើញខោអាវជនរងគ្រោះ‌នៅមាត់ច្រាំងតែជនរងគ្រោះមិន‌ឃើញ‌ ‌‌ពេល‌នោះ‌ឈ្មោះ‌ទុន សារុន‌ បាននិយាយថា ក្មេង‌នេះ‌ទៅណាបាត់‌ ហើយ‌ឃើញ‌តែ‌ខោអាវ‌ ឈ្មោះ‌វ៉េង ម៉េងឃាងស្រែកថាក្មេង តែបើវាទៅផ្ទះ‌ វាយកខោអាវរបស់វាទៅហើយ ហ្អែង‌ចុះរាវ ក្នុងទឹកមើលតិចវាលង់ទឹក បន្ទាប់‌មក‌ឈ្មោះ‌ វ៉េង ម៉េងឃាងនិងឈ្មោះ‌ភួង ហៀម បានឡើងមកស្រែកឲ្យ‌អ្នក‌ ជិត‌ខាង‌ទៅជួយមុជទឹករាវរក‌ជនរងគ្រោះ‌ ហើយ‌ពេល‌នោះ‌ មានមនុស្សជាច្រើននាក់បានទៅចុះជួយ‌រាវរកជនរងគ្រោះ រហូត‌ដល់‌វេលា‌ ម៉ោង‌១៥.០០នាទីទើបរកសាកសព‌ជនរង គ្រោះ‌ ឃើញ‌ តែស្លាប់បាត់‌ទៅហើយ ។

សមត្ថកិច្ចនគរបាលជំនាញ‌សហការ‌ជាមួយ‌ក្រុម ប្រឹក្សា‌ឃុំ‌ មេ‌ភូមិ‌និង‌ក្រុម‌គ្រួសារ‌សព បានពិនិត្យដោយ‌ហ្មត់‌ចត់ពុំមានស្លាកស្នាមអ្វីឡើយ បាន ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើ‌បុណ្យ‌តាមប្រពៃណី៕​

មតិយោបល់