ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ម្នាក់

កំពង់ឆ្នាំង: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចផ្ទះថៃជៀស ស្ថិតក្នុងភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្លូវក្រាលកៅស៊ូ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿង បើកបរចេញពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លើផ្លូវក្រាលកៅស៊ូ ។ លុះពេលបើកមកដល់ចំណុច បានបុកម៉ូតូ០១គ្រឿង ជិះគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ម្នាក់ ។
ជនរងគ្រោះ១.ឈ្មោះ នង រ៉ាទី ភេទប្រុស អាយុ២៤ឆ្នាំស្លាប់ និងម្នាក់ទៀតមានឈ្មោះ វ៉ាត កា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួស ។ ដោយអ្នកទាំងពីររស់នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យធ្វើកំណត់ហេតុ ប្រគល់សពជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់