ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ រវាងរថយន្តនឹងម៉ូតូដែលបណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បងជិវិត នឹងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ចំណុចកើតហេតុ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ មួយគ្រឿង ពុំមានស្លាកលេខ ជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏ព្យាយាមវារថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាជាមួយខ្លួន ខណ:កំពុងព្យាយាមវានោះ ស្រាប់តែមានរថយន្តកុងទន័រ មួយគ្រឿងទៀត បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ដូចគ្នា ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ក៏បុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត បែកខួរ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ហើយភ្លាមៗនោះរថយន្តបង្ករខាងលើបានបើករត់គេចភ្លាមៗតែម្តង ចំណែកសព និងម៉ូតូជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងឲ្យក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

មតិយោបល់