ស៊ីរីៈ ភេរវកររ ISIS បានប្រហារជីវិតបុរសម្នាក់ កាលពីថ្ងៃសុក្រ នៅភាគឦសានទីក្រុង Raqqa ក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ពីបទលួចនាំជនស៊ីវិល ចាកចេញពីតំបន់ដែលក្រុមខ្លួនកំពុងគ្រប់គ្រង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
បុរសឈ្មោះ Abdulkarim al-Hassan ជាអ្នកបើកបររថយន្តដឹកទំនិញពីស្រុក Mansoura ស្ថិតនៅភាគខាងលិចទីក្រុង Raqqa ត្រូវបានចាប់ខ្លួន ដោយភេរវករ ISIS ទាំងកណ្តាលអធ្រាត្រ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរូបគាត់ព្យាយាមនាំពលរដ្ឋបីគ្រួសារចាកចេញពីទីក្រុង Raqqa ។
លោកត្រូវបានតុលាការ Sharia របស់ពួកភេរវករ ISIS ចោទប្រកាន់ថា ក្បត់ជាតិ និងជំនឿ ហើយត្រូវកាត់ទោសប្រហារជីវិត ដោយចងឆ្កាង រួចបាញ់សម្លាប់ នៅមុខមនុស្សរាប់រយអ្នកក្នុងទីក្រុង៕
មតិយោបល់