ភ្នំពេញៈ រថយន្តដឹកឥដ្ឋការូមួយគ្រឿង បើកឡើងស្ពានអាកាសក្បាលថ្នល់ បានត្រឹមពាក់កណ្ដាលក៏ដាច់ជន្ទៀស រអិលថយក្រោយប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតជាច្រើនផ្ទាំង ។
ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង ១១និង ៤០នាទី យប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើស្ពានអាកាស ក្បាលថ្នល់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គាត់បានបើករថយន្តដឹឥដ្ឋម៉ាក
ហ៊ីយ៉ាន់ដាយ ពណ៌ សពាក់ស្លាកលេខ តាកែវ3A-1246 មួយគ្រឿង ធ្វើដំណើរឡើងស្ពានអាកាសក្បាលថ្នល់ ខណៈឡើងបានពាក់កណ្ដាលផ្លូវស្រាប់តែដាច់កាឡេ រអិលថយក្រោយទៅប៉ះរនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១០ផ្ទាំង ប៉ុន្តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ព្រោះខូចខាតតែសម្បត្តិរដ្ឋ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរ បានចុះធ្វើការវាស់វែងនឹងយករថយន្តទៅ រក្សាទុកនៅករិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលជាតិ ដើម្បីរងចាំម្ចាស់រថយន្តទៅធ្វើការដោះស្រាយ តាមនិតិវិធីផងដែរ៕
មតិយោបល់