ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូរ៉ឺម៉កដឹកដែកមួយ បុករថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករ ដែលមិនទាន់មានស្លាក់លេខ បណ្តលឲ្យខូចខាតកាងរថយន្តពីក្រោយ កាលពីវេលាម៉ៅង៨និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតនៅក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង រថយន្តឡិចស៊ីសនិងម៉ូតូរ៉ឺម៉កដឹកដែកកំពុងបើកបរស្របទិសគ្នា ខណៈដែលបើកបរដល់ចំណុចកើតហេតុខាងលើ ក៏ បានអកស៊ើជាមួយនឹងម៉ូតូបើកនៅខាងមុខដែលជ្រុះមួកសុវត្ថិភាព ហើយរថយន្តក៏ជាន់ហ្វ្រាំងភ្លាមៗ ចំណែកឯម៉ូតូរ៉ឺម៉កដឹកដែកជាន់ហ្វ្រាំងដែរ តែជាន់មិនជាប់ក៏ជ្រុលទៅបុកនឹងកាងរថយន្តពីក្រោយ បណ្តាលឲ្យខូចខាត។ ប្រភពដដែលបានបន្តថា ភាគីសងខាងបានសម្រេចចិត្តសម្របសម្រួលគ្នា ដោយខាងរថយន្តទាមទារថ្លៃខូចខាត១០០ដុល្លារ តែភាគីខាងម៉ូតូរ៉ឺម៉កដឹកដែកព្រមប្រគល់តែ៥០ដុល្លារប៉ុណ្ណោះ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសម្របសម្រួលភាគីទាំងសងខាងដើម្បីបញ្ចប់រឿង៕
មតិយោបល់