ភ្នំពេញៈ ប៉ុស្តិ៍នគរបាលសំរោងក្រោម ករណីប៉ុនប៉ងលួចម៉ូតូ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៤៥នាទី ចំណុចមុខឃ្លាំងមួយកន្លែង ស្ថិតភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ស៊ុយ ធុច ហៅភា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ជីម សុផល មុខរបរយោធា មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈដកហូតបាន៖
-ម៉ូតូមួយគ្រឿងម៉ាកស្ស៊យស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7054
-ដែកឆាបចំនួន១
-ដែកសសៃតូចសំរាប់ឆ្គឹះសោរចំនួន២
-កន្ត្រៃ កាត់ព្រុយក្រណាត់ចំនួន១
-កាំបិតចុងស្រួចចំនួន១
-ដកទឹកសំរាប់ជក់គ្រឿងញៀន១។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕
មតិយោបល់