បន្ទាយមានជ័យៈ យុវជន៣នាក់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកនេះ បន្ទាប់សមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក និងប្រើប្រាស់ថ្នាំញៀនប្រព្រឹត្តនៅចំណុចលើខ្នងស្រះប្រសាទកសិណ ស្ថិតក្នុងភូមិកសិណ ឃុំ/ស្រុកថ្មពួក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យុវជនដែលត្រូវកម្លាំងជំនាញបញ្ជូនទៅតុលាការទាំង៣នាក់មានឈ្មោះ ១- ឈ្មោះ គឿល រ៉ូប៊ិន ហៅប៊ិន អាយុ២០ឆ្នាំ ២-ឈ្មោះ ប៉ិល ថី អាយុ២៧ឆ្នាំ និង៣-ឆុន រ៉ាឆា អាយុ១៧ឆ្នាំ អ្នកទាំង២រស់នៅក្នុងឃុំ-ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ៕
មតិយោបល់