ព័ត៌មានជាតិ

តោ​ខៀវ​គោលដៅ​ចំបង​ចង់បាន​កីឡាករ Robert Lewandowski

​ប្រភព​ព័ត​របស់​មេត្រូ ដែល​ចុះ នៅ​ថ្ងៃ​ទី ២១ ខែ សីហា ម្សិលមិញ​នេះ បានឲ្យដឹងថ ក្លិប​បាល់ទាត់​តោ​ខៀវ គោលដៅ​ចំបង​របស់​ខ្លួន គឺ​ទិញ​កីឡាករ Robert Lewandowski ដែល​បាន​អះអាងថា នឹង​ស្នាក់នៅ​បន្ត​ជាមួយ​នឹង​ក្លិប Borussia Dortmund សម្រាប់​កាល​នេះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ នៅពេលនេះ​កំពុងតែ​មាន​លទ្ធភាព​ក្នុង​ការផ្លាស់​ទី​ទៅកាន់​ក្លិប Stamford Bridge នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ក្លិប Dortmund បដិសេធ​មិន​លក់​គាត់​ទៅកាន់​ក្លិប Bayern Munich ដែល​ជា​គូប្រជែង ក្នុង​ក្របខណ្ឌ Bundesliga​។​
FBL-GER-BUNDESLIGA-DORTMUND-LEWANDOWSKI-FILES
​គ្រូបង្វឹក Jose Mourinho របស់​តោ​ខៀវ នៅតែ​ខិតខំ​ប្រមាញ់ កីឡាករ Lewandowski ខណៈ​ដែល​ខ្លួន​បរាជ័យ ក្នុងការ​ស៊ើបសួ​រទិញ​កីឡាករ Wayne Rooney ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កីឡាករ Lewandowski បែរជា​មាន​សុ​បិន្តប្រាថ្នា បញ្ច្រាស​ទិស​ដៅ​ពី លោក Jose Mourinho ដោយ​ចង់​ទៅ​កាន់​ក្លិប Bayern នា​រដូវ​កាល​ក្តៅ​បន្ទាប់ ដោយសារតែ​មាន​បញ្ហា​ជាមួយនឹង​ក្លិប​ខ្លួន​បន្តិចបន្តួច​។​

​កីឡាករ Lewandowski បាន​និយាប្រាប់​កាសែត​អាល្លឺម៉ងថា បញ្ហា​ដែល​ខ្វែងគំនិត​គ្នា​នោះ យើង​បាន​ដោះស្រាយ​រួចរាល់​ហើយ ពោល​គឺ​គ្មាន​បញ្ហា​ច្រើន​ជាមួយនឹង​ក្លិប​នោះទេ ។ ជាមួយ​នឹង​នេះ ខាង​ក្លិប​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ធ្វើយ៉ាងណា ទទួលបាន​ពាន​សម្រាប់​រដូវ​កាល​ថ្មី ដោយ​បំបាក់​គូប្រជែង​ដ៏​ខ្លាំង Bayern Munich ៕​

មតិយោបល់