យើងដឹងហើយថា ការជក់បារីមិនត្រឹមតែបំផ្លាញ់សុខភាពខ្លួនឯងផ្ទាល់នោះទេ សូម្បីតែអ្នកនៅក្បែរក៏រងនូវផលប៉ះពាល់ដូចគ្នា។ ប៉ុន្តែ តើអ្នកធ្លាប់គិតខ្លះទេ? ការជក់បារីក៏មានផលអវិជ្ជមានចំពោះទារកក្នុងផ្ទៃដែរ។ បើយោងតាមគេហទំព័រ boldsky ឲ្យដឹងថា ការជក់បារីរបស់អ្នកម្តាយពិតជាមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទារក ជាពិសេសតម្រងនោមតែម្តង។
តើមានអ្វីកើតឡើងនៅពេលដែលអ្នកជក់បារី?
ជាតិនីកូទីននៅក្នុងផ្សែងបារីអាចធ្វើឲ្យធ្មេញមានពណ៌លឿង ដង្ហើមធំក្លិនអាក្រក់ បបូរមាត់ខ្មៅ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ចង្អោរ បាត់បង់ចំណង់អាហារ ស្រក់ទម្ងន់ កើតជំងឺផ្លូវដង្ហើម រលាកច្រមុះ ជំងឺមហារីកបំពងក មាត់ បបូរមាត់ និងសួតជាដើម។
ក្រោយដឹងពីផលអវិជ្ជមាននៃការជក់បារីហើយ អ្នកគួរតែបញ្ឈប់ទម្លាប់អាក្រក់មួយនេះ ជាពិសេសស្ត្រីកំពុងតែពរពោះ។
ហេតុអ្វីការជក់បារី ធ្វើឲ្យខូចតម្រងនោមទារក?
ការស្រាវជ្រាវថ្មីបានអះអាងថា ក្នុងករណីដែលអ្នកម្តាយញៀននឹងបារីក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកកើតជំងឺតម្រងនោមទាំងវ័យក្មេង។
ឱកាសនៃការវិវត្តទៅរកជំងឺតម្រនោមសម្រាប់កុមារទាំងនៅវ័យក្មេងមាន ១៦.៧ភាគរយ បើធៀបជាមួយនឹងទារកកើតចេញពីអ្នកម្តាយដែលមិនជក់បារី។ ដូច្នេះអ្នកជំនាញបានធ្វើការសន្និដ្ឋានថា អ្នកម្តាយដែលញៀននឹងការជក់បារីក្នុងពេលមានផ្ទៃពោះ អាចវិវត្តទៅរកជំងឺតម្រងនោមចំពោះកូនរបស់ពួកគេ៕
មតិយោបល់