ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ: បុរសវ័យប្រហែលជាង៤០ឆ្នាំម្នាក់ ត្រូវបានអ្នកជិតខាងប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះមួយកន្លែង ដែលសាងសង់មិនទាន់រួចនៅឡើយ ដែលតាមសមត្ថកិច្ចបានសន្និដ្ឋានថា បុរសនោះស្លាប់ដោយសារតែខ្យល់គ ហើយបុរសរងគ្រោះខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះគាត់គឺជាជនអនាថាគ្មានសាច់ញាតិនោះទេ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងសំណង់ផ្ទះល្វែងសាងសង់មិនទាន់រួច ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបុរីព្រីនថោន ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា កន្លងមកពួកគាត់បានឃើញជនរងគ្រោះដែលស្លាប់នេះ បានដើរនិងស្នាក់នៅកន្លែងកើតហេតុនោះជារៀងរាល់ថ្ងៃ ប៉ុន្តែមិនបានស្គាល់អត្តសញ្ញាណគាត់នោះឡើយ ហើយផ្ទះនោះមិនមែនជាផ្ទះរបស់គាត់នោះទេ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ ដោយសារតែមិនឃើញគាត់ក្រោកពីដំណេក ពួកគាត់បាននាំគ្នាចូលទៅមើល ទើបឃើញគាត់ស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ដល់កម្លាំងនគរបាល ចុះទៅពិនិត្យ និងនាំសពចេញពីកន្លែងកើតហេតុ ទៅដាក់នៅឈាបនដ្ឋានវត្តក្បែរនោះស្រាវជ្រាវរកសាច់ញាតិ៕

មតិយោបល់