ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីបើកលេងល្បែងស៊ីសង លក់ឆ្នោតវៀតណាម

កំពង់ចាម: យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាមដាក់លុយ) និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ប្រតិបត្តិការនេះបានប្រព្រឹត្តឡើង នៅត្រង់ចំណុចភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីវេលាម៉ោង១៦ និង ១០នាទីនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុខសញ្ញាទាំង០៣នាក់រួមមាន៖ ១-ឈ្មោះខាតសុធាវីភេទស្រីអាយុ៤០ឆ្នាំជាតិខ្មែរ។ ២-ឈ្មោះជុំឡូញភេទប្រុសអាយុ៧០ឆ្នាំជាតិខ្មែរ។ ៣-ឈ្មោះ ឈាង សុភី ហៅភាន់ភេទស្រីអាយុ៣៨ឆ្នាំ ជាតិខ្មែរទាំងបីនាក់ខាងលើ រស់នៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

វត្ថុតាងរួមមាន៖ ១-ក្រដាស់តារាងលេខឆ្នោតចំនួន៤១សន្លឹក ។ ២-ប៊ិក០៦ដើម។ ៣-សៀវភៅកត់លេខឆ្នោតចំនួន០៥ក្បាល ។ ៤-សៀវភៅទទួលបញ្ជាំចំនួន០១ក្បាល ។ ៥-ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង។ ៦-ទូរស័ព្ទដៃចំនួន០៥គ្រឿង។ ៧-ប្រាក់រៀលចំនួន៤,២០០,០០០រៀល(បួនលានម្ភៃម៉ឺនរៀល)។ ៨-ប្រាក់ដុល្លារចំនួន២៧២ដុល្លារ (ពីររយចិតសិបពីរដុល្លារអាមេរិក)។​៩-ម៉ូតូចំនួន១១គ្រឿង ។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់