ព័ត៌មានជាតិ

ហួសចិត្ត! យកកូនស្រីទៅផ្ញើ ដូចយកកូនទៅឲ្យរំលោភ

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់បុរសម្នាក់ ថា
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពបានចាប់រំលោភកូនស្រីខ្លួនបានសម្រេច កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីៗនេះ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ព.ម.ល អាយុ១៤ឆ្នាំ រស់នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកឯជនសង្ស័យឈ្មោះ ទេព នឿន (ហៅ ឈ្លូស) អាយុ២៦ឆ្នាំ រស់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។

យោងតាមសម្តីរបស់ឪពុកនារីរងគ្រោះបាននិយាយប្រាប់Post News ឲ្យដឹងថា កូនស្រីរបស់គាត់ ត្រូវបានជនសង្ស័យខាងលើធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តង កាលថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅចំណុចក្បាលស្រែតាធឿន ស្ថិតក្នុងភូមិ កញ្ចាញគោក ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រោយពីទទួលដំណឹងថាមានគេចាប់រំលោភកូនស្រីភ្លាម គាត់ជាឪពុកក៏បាននាំកូនស្រីមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលស្រុកសៀមប៉ាងភ្លាមៗផងដែរ។

តែបើតាមសម្តីរបស់ជនសង្ស័យបានប្រាប់រឿងរ៉ាវទាំងអស់ឲ្យPost News ដឹងថាមុនដំបូងរូបគេ ត្រូវបានឪពុកនារីរងគ្រោះហៅទៅជួយធ្វើការនៅផ្ទះរបស់គាត់
ក្រោយមកក៏សម្រាកនៅផ្ទះនារីរងគ្រោះមួយយប់។ លុះព្រឹកឡើងខ្លួនក៏បានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិដែលស្គាល់គ្នា ទាំងអស់មានគ្នាចំនួន៥នាក់ រួមទាំងរូបខ្លួន នៅភូមិកញ្ចាញទឹក។ ក្រោយពីផឹកស្រវឹងរួចមក រូបខ្លួនក៏បានចេញពីផ្ទះផឹកស៊ីនោះមកសម្រាកនៅផ្ទះឪពុករបស់នារីរងគ្រោះនៅភូមិកញ្ចាញទឹក។

ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃដដែល បន្ទាប់ពីសម្រាកបានស្រួលខ្លួន ស្វាងស្រវឹងបន្តិច ខ្លួនជាជនសង្ស័យក៏ត្រឡប់មកផ្ទះវិញនៅភូមិកញ្ចាញគោក។ គ្រានោះឪពុក
នារីរងគ្រោះក៏បានពឹងពាក់ សុំផ្ញើរកូនស្រីឲ្យមកនៅជាមួយ។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានសុំនារីរងគ្រោះដោយនិយាយថា «អញ ម្តង»។ ប៉ុន្តែនារីរងគ្រោះមិនព្រម ក៏មានការប្រវាយប្រតប់គ្នា ជាហេតុធ្វើឲ្យការធ្វើសកម្មភាពរំលោភនេះមិនបានសម្រេច ក្រោយមកស្រាប់តែមានអ្នកដើរឆ្លុះកង្កែបមានគ្នា៤នាក់ ឃើញក៏ស្រែក ភ្លាមនោះរូបខ្លួនជាជនសង្ស័យក៏ប្រញាប់លើកខោស្លៀកវិញ រួចដាក់មេប៉្រូចដោយគ្មានងាយក្រោយ។ ទើបក្រោយពីកើតហេតុ ឪពុកនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង រហូតបានដល់ព្រឹកថ្ងៃទី២៧នេះ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន។

ជុំវិញករណីខាងលើនេះជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះ ពិតប្រាកដមែន ប៉ុន្តែមិនបានសម្រេចនោះទេ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់