ព័ត៌មានជាតិ

Update៖ គូដណ្តឹង​សុំបែក ប្រើហិង្សា​រួច​អារកខ្លួន​ឯង​ឈាមស្រោចពេញខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ ក្រោយ​គូដណ្តឹងសូមបែក បានយកកាំបិត​អាកខ្លួនឯង ឈាម ស្រោច​ពេញខ្លួន​ បានបង្ក​ឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ។​
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៦ ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ នៅត្រង់ចំណុចផ្ទះលេខ៣១ ផ្លូវលេខ១៩ ភូមិ៣ ក្រុម១៨ ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ។​

បុរ​សដែលបានយក​កាំបិទ អាកខ្លួនឯងនេះមានឈ្មោះ សយ ញក់ ហៅ សុខជា អាយុ ២៤ឆ្នាំ បានឈ្លោះ​ជាមួយដណ្តឹង ខណៈដែលអនាគត​ភរិយា ឈ្មោះ ខ.ន អាយុ ២៦ឆ្នាំ បានសូមចែកផ្លូវគ្នា ។

ប្រភពព័ត៌មានបានប្រាប់ Post News ថាមុនថ្ងៃកើតហេតុ ដោយម្សិលមិញនេះ បុរស​ខាងលើ និងគូដណ្តឹង បានពិភាក្សាគ្នា នៅផ្ទះម្តុំ​ផ្លូវ ១៩ សង្កាត់ចតុមុខ ជាមួយគូដណ្តឹង បន្ទាប់ពីអនាគតភរិយា ដែលបានភ្ជាប់ពាក្យរយៈពេល​២ខែ សូមចែកផ្លូវគ្នា ។​

ដោយមិនអស់ចិត្ត នឹង​ខាងស្រីសុំផ្តាច់ពាក្យ នោះ ខាងប្រុស​ក៏បានមកផ្ទះខាងស្រីម្តងទៀត និងបាននិយាយថា មិនអាចបាត់បង់ពីស្ត្រីរងគ្រោះបានឡើយ ហើយក៏បានប្រើហិង្សាទៅលើគូដណ្តឹង ដោយវៃ និងចាក់ចំនួន០៣កាំបិត បណ្តាលរង របួសត្រង់ ថ្ពាល់ស្តាំ, កញ្ចឹងកក្រោយខាងស្តាំ និង ភ្លៅស្តាំ ក្រោយមកនារីរងគ្រោះ ក៏បានស្រែកឲ្យអ្នកជិតខាង ជួយ រួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពបានបន្តថា បន្ទាប់មកជនសង្ស័យ ក៏បានធ្វើអត្តឃាត ដោយយកកូនកាំបិត អារករខ្លួនឯង បណ្តាលឲ្យ រងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះ មន្ទីរពេទ្យកាល់ម៉ែត ។​

បញ្ជាក់ផងដែរថា ជនបង្កឈ្មោះ សយ ញ៉ក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក វិទ្យុ ABC កម្ពុជា ស្នាក់នៅ ភូមិចុងកៅស៊ូ សង្កាត់ស្ងក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងស្ត្រីគូដណ្តឹងឈ្មោះកាត់ ខ.នភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅអាស័យដ្ឋានខាងលើ ៕


មតិយោបល់