កណ្តាល៖ ស្ត្រីវិកលចរិកម្នាក់ ដែលបានដេកលើទ្រូងថ្នល់ជាតិ ត្រូវបានរថយន្តមួយគ្រឿងមិនដឹងម៉ាក បានកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រួចរថយន្តបើកគេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិ ព្រៃពពេលឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រ២៤.២៥ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មាន រថយន្តមួយគ្រឿងម៉ាក មិនដឹងម៉ាក មិនដឹងផ្លាកលេខ( បើករត់គេចខ្លួនបាត់)បើកមកពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចខាងលើបានកិនមនុស្សស្រី១នាក់ឈ្មោះទួន មុំ ភេទស្រី អាយុ៤៧ឆ្នាំនៅភូមិអង្គស្នួល៣ ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល ដែលស្រាតរត់ទៅដេកនៅលើទ្រូងថ្នល់ បណ្តាលឲ្យរថយន្តកិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ឮ
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=iYVs6WwcnzQ&feature=youtu.be
មតិយោបល់