កំពង់ធំៈ ទំនាស់ផ្ទៃក្នុងបញ្ហាគ្រួសារ បានធ្វើឲ្យបុរសម្នាក់សម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ដើម្បីគេចវេសពីបញ្ហា ក្រោយពី បុរសម្នាក់ក្រោយពីឈ្នោះប្រកែកគ្នាជាមួយប្រពន្ធរួចលុះព្រឹកឡើងបានចង់ករសំលាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីព្រឹកវេលាម៉ោង ៧និង១០នាទី ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៦ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្នដែលនៅជិតខាង។
តាមការឲ្យដឹងពីកម្លាំងនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដៀប គ្រែ ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅក្រុមទី០១ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប និងមានស្រុកកំណើតនៅភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានយកខ្សែលីឡុងពណ៍ស រុំក្រណាត់ពណ៍ទឹកក្រូច ចង់កជាប់និងធ្នឹមផ្ទះកម្ពស់២,៤០ម៉ែត្រ បើតាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បុរស់ខាងលើនេះបានផឹកស្រា ហើយទៅរករឿងប្រពន្ធ បន្ទាប់មកប្រពន្ធបានស្តីបន្ទោស់ ហើយបានសម្រេចចិត្តចងក ធ្វើអត្តឃាត់តែម្តង ។
មន្រ្ដីនគរបាល បន្ថែមឲ្យដឹងថា ជនរងគ្រោះ មុខរបរកម្មករយាមអាងក្រពើ ក្រោយពីកើតហេតុសមត្ថកិច្ចធ្វើកុសលវិច្ច័យដោយពិនិត្យឃើញថាពិតជាស្លាប់ដោយសារចងករសំលាប់ខ្លួនមែនពុំមានអ្វីក្រៅពីនេះឡើយ បន្ទាប់មកក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
មតិយោបល់