Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនជន...

បញ្ជូនខ្លួនជនសង្ស័យ៨នាក់ ទៅតុលាការក្នុងសំណុំរឿង៥ករណីផ្សេងគ្នា

ភ្នំពេញ: ជនសង្ស័យ៨នាក់ក្នុងនោះមានស្ត្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿង៥ករណីផ្សេងគ្នា កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន៦នាក់ក្នុងសំណុំរឿង៥ករណី ទី១. ពាក់ព័ន្ធអំពើលួចម្នាក់ ទី២. ពាក់ព័ន្ធជួញដូរគ្រឿងញៀនស្ត្រី២នាក់​ ទី៣. ពាកព័ន្ធប្រើអាវុធខុសច្បាប់ម្នាក់(រក្សាទុកជំពាមកៅស៊ូ) ទី៤. ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន៣នាក់ ទី៥. ពាក់ព័ន្ធផ្តល់ទីតាំងប្រើប្រាសមគ្រឿងញៀនស្ត្រីម្នាក់។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យចុះសហការ និងបង្ក្រាបក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំងដោយសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋាន ចុះមកបង្ក្រាប និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំឭកថា ជនសង្ស័យទាំង៨នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់នៃខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរចប់ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕