ភ្នំពេញៈ ក្រោយពេលបើកការស្រាវជ្រាវ និងធ្វើការសាកសួរអស់រយៈពេល៣ម៉ោង ជុំវិញការចោទប្រកាន់ថា បាននាំយុវតីដ៏ស្អាតម្នាក់ យកទៅរំលោភក្នុងផ្ទះសំណាក់ បន្ទាប់ពីទទួលបានលទ្ធផលចេញពីគ្រូពេទ្យ បានឲ្យដឹងថា យុវតីរងគ្រោះខាងលើ ពិតជាមានស្នាមដាច់ប្រដាប់ភេទមែន ហើយជនសង្ស័យ ក៏បានឆ្លើយសារភាពថា រូបគេពិតជាបានលួងលោមយុវតីសាច់សល្អស្អាត ពីក្លិបកម្សាន្តមករួមរក័នៅផ្ទះសំណាក់យីហោ៣៤២ មុខផ្សារទំនើបសុវណ្ណា តាមបណ្តោយផ្លូច២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជយ័ ខណៈដែលយុវតីខាងលើនោះ មានស្ថានភាពស្រវឹង។
ចំណែកជនសង្សយ័ខាងលើ ឈ្មោះ សន ឧត្តមហៅដំ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បច្ចុប្បន្នសមត្ថកិច្ច សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធិច្បាប់។
ពាក់ព័ន្ធនឹងករណីនេះដែរ ក៏មានការសូមណូមពរដល់ ម្ចាស់ផ្ទះសំណាក់មួយចំនួនមុននឹងផ្តល់បន្ទប់ស្នាក់នៅ ឲ្យភ្ញៀវគួរតែពិនិត្យអត្តសញ្ញាណបណ្ណ័ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកុំឲ្យមានរឿងនេះកើតឡើង ដល់ក្មេងៗស្រីដ៏ទៃទៀត៕






មតិយោបល់