ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងមានឱកាសលេងតទល់ជាមួយក្រុមខ្លាំង៣គឺ ជប៉ុន ហុល្លង់ និងមិសិកូ ក្នុងការប្រកួតពានរង្វាន់ King’s Cup នាឆ្នាំ២០១៧ខាងមុខនេះ។
បើតាមសហព័ន្ធបាល់ទាត់ថៃ បានបង្ហាញពួកគេបានដាក់លិខិតអញ្ជើញរួចរាល់ហើយ ទៅប្រទេស៣ខាងលើនេះ ដើម្បីមកលេងពានរង្វាន់មិត្តភាពមួយឈ្មោះថា King’s Cup របស់ពួកគេ។ យ៉ាងណាមិញ ចំពោះការឆ្លើយតបនោះ នៅមិនទាន់មានជាផ្លែផ្កានៅឡើយ តែក្រុមថៃរំពឹងយ៉ាងខ្ពស់ការអញ្ជើញនោះ ត្បិតអីវាជាការកោះហៅលក្ខណៈទូតផងដែរ។

King’s Cup ជាពានរង្វាន់មួយ ដែលក្រុមជម្រើសជាតិថៃតែងតែអញ្ជើញក្រុមខ្លាំងៗជាច្រើនមកលេងជាមួយពួកគេ ខណៈដែលពាននេះបង្កើតបាន៤៨ឆ្នាំមកហើយ៕
មតិយោបល់