ព័ត៌មានជាតិ

ស្អែកនេះ កំណាត់ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ នឹងមានការជីកដាក់បំពង់មេនាំទឹកស្អាត

ភ្នំពេញ: តាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ដើម្បីបង្កើនសម្ពាធទឹកនៅប៉ែកខាងលិច រាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារជីកដាក់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដោយត្រូវកាត់ថ្នល់លើផ្លូវជាតិលេខ៤ ឆ្លងពីចិញ្ចើមផ្លូវប៉ែកខាងត្បូងទៅចិញ្ចើមផ្លូវប៉ែកខាងជើងស្របនឹងផ្លូវ១២០K ទល់មុខនឹងស្ថានីយ៍ប្រេងឥន្ធន:តេលា (ស្តុបផ្លូវទំនប់កប់ស្រូវ) ក្នុងសង្កាត់អូរដឹម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់បញ្ចប់ការងារនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងទីតាំងខាងលើ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ក្រុមការងារជីកដាក់បំពង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមអនុវត្តតាមកាលបរិច្ឆេទខាងលើនេះតទៅ៕

មតិយោបល់