ព័ត៌មានជាតិ

របួសស្រាលម្នាក់និងធ្ងន់០២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរីបាឡែនដែលបើកដោយមេធាវីម្នាក់ និងរថយន្តហ៊ីយ៉ាន់ដាយនៅក្រុងដូនកែវ

តាកែវ: នៅវេលាម៉ោង ២២និង២២នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងត្រង់ចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨១-៨២ រវាងរថយន្ត និងរថយន្ត មានទិសដៅស្របគ្នា ពីត្បូងទៅជើង ដោយមានអ្នករងរបួសស្រាល ០១នាក់ ធ្ងន់០២នាក់។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A 0182 បើកបរដោយឈ្មោះ ហ៊ុ ភារុណ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ បានបុកគ្នាជាមួយ រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI 3645 បើកបរ ដោយឈ្មោះ ចាន់ វន្នី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមេធាវី មានទីលំនៅភូមិត្រពាំងខ្លា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។ អ្នករូមដំណើរឈ្មោះ ផា ពុទ្ធា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ធ្វើស្រែ នៅភូមិត្រពាំងខ្យង ឃុំអង្គតូច ស្រុកអង្គជ័យ ខេត្តកំពត ឈ្មោះ រៀម ថន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ធ្វើស្រែ នៅភូមិពុកយ៉ុក ឃុំត្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពងធំ ។

ករណីខាងលើ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកវត្ថុតាងទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់