ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបសង្វៀនជល់មាន់ និង អាប៉ោងនៅសង្កាត់ចោមចៅ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ លោក សុទ្ធ សាធបានចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់មួយ កន្លែង ដែលមានបង្កប់វង់ល្បែងអាប៉ោង បៀរនៅក្នុងនោះផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយបានរឹបអូសបាន មាន់គោកងាប់១ក្បាល និងកម្រាលព្រមទាំងចាន អាប៉ោងមួយឈុតផងដែរ។

អាជ្ញា​ធ​រ​បា​ន​និ​យា​យថា​ ​ស​ង្វៀនជ​ល់​មា​ន់​ខា​ងលើ​នោះ​ បា​នបើ​ក​លេ​ង​ដោ​យ​លួ​ច​លា​ក់​ ​មួ​យ​រ​យៈ​​ពេ​ល​ម​ក​​ហើ​យ​ដោ​យ​មា​ន​ម​​​នុ​ស្ស​ចូ​ល​លេ​​ង​ច្រើ​ន​ ​ដោ​យ​ក្រុ​ម​អ្ន​ក​ញៀ​ន​​ល្បែ​​ង​ខា​ង​លើ​នោះ​ ​ម្នា​ក់​ៗ​មា​ន​កា​រ​ភ្នា​ល់​ចា​​ញ់​ ​យ៉ាង​ផ្កា​ប់​មុ​ខ​ ​ខ្លះ​អ​ស់​លុ​យ​ ​ខ្លះ​អ​ស់​ម៉ូ​តូ​ ​​ដែល​ជា​កា​រ​ព្រួ​យ​បា​រ​ម្ភ​ខ្លា​ច​មា​ន​អំ​ពើ​ហឹ​ង្សា​ ​និ​ង​ចោ​រ​ក​ម្ម​ចេ​ញ​ពី​ ទី​នោះ​ដើ​ម្បី​អ​នុ​វ​ត្ត​ឲ្យ​បា​ន​នៅ​គោ​ល​ន​​យោ​បាយ​ ​ភូ​មិ​ស​ង្កា​ត់​មា​ន​​សុវ​ត្ថិ​ភាព ​​ទើប​អា​ជ្ញា​ធ​របា​ន​ដា​ក់​ក​ម្លាំ​ង​ ​ចុះ​ទៅធ្វើ​កា​រ​ស្រា​វ​ជ្រា​វ​ ​ហើ​​​យ​ដោ​យ​មានការ​ស​ហ​កា​រ​ណ៏​យ៉ា​ង​ល្អ​​ពី​សំ​ណា​ក់​ប្រ​ជា​ព​ល​រ​ដ្ឋនៅ​ក្នុ​ង​មូ​ល​ដ្ឋា​ន​ ​ ​ទើ​ប​បា​ន​ដឹ​ង​ថា​មា​ន​ស​ង្វៀ​ន​ជល់​មា​ន់​មួ​យ​នោះ​កំ​​ពុងបើកលេង ហើយក៏បានចុះទៅបង្ក្រាបតែម្ដង។

ប្រភពដដែលបានបន្តថា អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺទីតាំងល្បែងខាងលើ ហាក់មានកម្លាំងបង្កប់ និយាយរួមគឺមានរនុកក្នុង ចាំឲ្យការណ៏ដល់ម្ចាស់សង្វៀន និងអ្នកដែលចូលទៅលេងនៅទីនោះ ព្រោះនៅពេល ដែលកម្លាំងចុះទៅដល់ ស្រាប់តែទាំងក្រុមអ្នកញៀនល្បែង និងមេសង្វៀនបាននាំគ្នារត់គេច ខ្លួនយ៉ាងរហ័សបំផុតដោយបានបន្សល់ទុកនៅកន្លែងកើតហេតុ នៅខ្មោចមាន់គោកមួយក្បាល ដែលបានជល់ចាក់ គ្នាងាប់ រួមជាមួយកម្រាលនិងចានបាញ់អាប៉ោង១ឈុតផងដែរ មិនតែប៉ុណ្ណោះ ក្រុមអ្នកចូលទៅលេងនៅទីនោះ បានយកយានជំនិះរបស់ខ្លួនមានម៉ូតូ និងរថយន្តទៅទុកនៅកន្លែងផ្សេង រួចនាំគ្នាដើទៅលេង លុះពេលកម្លាំងចុះទៅចាប់ពួកគេរត់តែខ្លួនទៅដោយមិនបានបន្សល់ទុកយានជំនិះ នៅកន្លែងនោះដូចពេលមុនៗទៀតឡើយ។

លោកចៅសង្កាត់ចោមចៅ បាននិយាយថា សង្កាត់របស់លោកនិងធ្វើការចុះបង្ក្រាបរហូត តាមបែបភ្លៀងរលឹម មិនអ​​នុ​ញ្ញា​តឲ្យ​កើ​ត​មា​ន​ត​ទៅ​ទៀ​ត​ ​ដោ​យ​ដឹ​ង​ហើ​យ​មិ​ន​ប​ង្ក្រា​ប​នោះ​ឡើ​យ​ ​ហើ​យ​ប្រ​សិ​ន​បើ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់​បា​​នដឹ​ង​ថា​ ​មា​ន​ស​ង្វៀ​ន​ជ​ល់​មា​​ន់​និ​ង​ល្បែ​ង​ស៊ី​សង​ ​នៅ​ក​ន្លែ​ង​ណា​សូ​ម​ជួ​​​យ​​​ផ្ដ​​ល់​​​ព័​​​​ត៌​​មា​ន​ផ​ង​ ដើ​ម្បី​លោ​ក​បា​ន​ចា​ត់​ក​ម្លាំ​ង​ទៅ​ប​ង្ក្រាបទាន់ពេលវេលា និងបានកាត់ បន្ថយរាល់បទល្មើសនានានៅនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ៕

មតិយោបល់