ខេត្តបន្ទាយមានជ័យ ៖បុរសមា្នក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមនៅក្នុងផ្ទះទោះបីក្រុមគ្រួសារខិតខំជួយសង្គ្រោះយ៉ាងណាក៏ពុំអាចជួយសង្គ្រោះជីវិតបុរស់នោះបានឡើយ។បុរស់ដែលត្រូវរន្ទះបាញ់នោះកើតឡើងនូវវរលាម៉ោង៤ល្ងាចថ្ងៃទី២៥ខែសីហាឆ្នាំ២០១៤នៅក្នុងផ្ទះជនរងគ្រោះនៅភូមិអូស្វាយ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តសេនីយ៏ ត្រី ឱបូរិមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែមកុយ ប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ អូរស្វាយ ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោកឱបូរី បានបញ្ជាក់ថា មុនពេលកើតហេតុនៅម៉ោង៤ល្ងាចនោះមានភ្លៀងអមទៅដោយខ្យល់ព្យុះលាយទៅដោយរន្ទះបាញ់មិនចេះឈប់ ចំណែកជនរង្គ្រោះក៏នៅក្នុងដូចប្រជាពលរដ្ធៀ នៅក្នុងភូមិនោះដែរតែអកុសល់ជនរងគ្រោះពួននៅក្នុងផ្ទះហើយក៏ត្រូវរន្ទះបាញ់ទៀតពុំអាចគេចបានធ្វើឲ្យជនរងគ្រោះដេកស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធម។
បើទោះបីក្រុមក្រួសារខិតខំជួយសង្គ្រោះជីវិតយ៉ាងណាក៏ពុំអាចសង្គ្រោះជីវិតប់រស់នោះបានឡើយ។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីក្នុងថ្ងៃនោះផងដែរ។គួរបញ្ជាក់ផងដែរថាក្នុងខេត្តបន្ទាយមានជ័យជារៀងរាល់ឆ្នាំតែងតែមានរន្ទះកើតឡើងចំពោះប្រជាពលរដ្ធស្លាប់យ៉ាថតិចក៏៥នាក់ដែរគ្មានពិធីគេចបានឡើយ៕
មតិយោបល់