ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់មានជំងឺសសៃប្រសាទដេកឈឺរហូតប្រកាច់ស្លាប់នៅលើផ្ទះ

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ដែលមានជំងឺសសៃប្រសាទបានឈឺរហូតដល់ដេកស្លាប់នៅក្នុងផ្ទះ ចោលប្រពន្ធនិងកូន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកន្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាកសពជនរងគ្រោះមានឈ្មោះ អ៊ុង តាំង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករនៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់។

តាមការសួរបំភ្លឺរបស់ប្រពន្ធឈ្មោះជាម រ៉េត អាយុ៥០ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើបានឲ្យដឹងថា ពីមុនមកប្តីរបស់គាត់ មានជំងឺសរសៃប្រសាទ ហើយគាត់ឈឺរហូតក្នុងរយៈពេលបីថ្ងៃនេះ គាត់ដើរលែងរួច ក៏នៅដេកលើផ្ទះប្រពន្ធដាំបរប បញ្ចុកជារៀងរាល់ថ្ងៃរហូតមក ដល់ថ្ងៃនេះ ស្រាប់តែកូនប្រុសឡើងទៅលើផ្ទះឃើញឪពុកខ្លួនប្រកាច់ ក៏ស្រែកហៅម្តាយឡើងទៅមើលឪពុក ហើយម្តាយឡើងទៅក៏លើកប្តីដាក់លើភ្លៅ មួយសន្ទុះ ក្រោយមក ប្តីរបស់គាត់ដាច់ ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់