ព័ត៌មានជាតិ

អាជ្ញាធរស្រុកទ្រាំង ជំរុញការស្តារប្រឡាយនាំទឹក ឲ្យពលរដ្ឋប្រើប្រាស់

តាកែវ : អាជ្ញាធរ ស្រុកទ្រាំង បានចុះពិនិត្យ មើលស្ថានភាពការស្ដារ ប្រលាយទំនប់សាមគ្គី ឃុំធ្លក ដើម្បីពន្លឿននិងជំរុញការស្ដារប្រឡាយនាំទឹកឲ្យពលរដ្ឋប្រើប្រាស់ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៦ មានអភិបាលស្រុកទ្រាំង លោក កេត ម៉ៅ និង ប្រធានក្រុមប្រឹក្សាស្រុក លោក សាន ខុន។

លោកមេឃុំ ក្រុមប្រឹក្សាឃុំធ្លក បានឲ្យដឹងថា ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ០៥ភូមិ លើ១៨ភូមិ ទឹកមានប្រើប្រាស់ជា ធម្មតា មិនមានការខ្វះខាតទេ ក្នុងរយៈពេល០២ ខែ តទៅមុខ ទៀត មិនជាបញ្ហា តែបើក្នុងករណីរាំងស្ងួត នៅបន្តអូសបន្លាយដោយគ្មានភ្លៀងធ្លាក់នោះ ប្រលាយ ទឹកសាមគ្គី ដែលកំពុងជីកនេះ អាចទាញយកទឹកពីស្ទឹងតាកែវ មកឲ្យពលរដ្ឋប្រើប្រាស់បាន។ អាជ្ញាធរស្រុក និង សហគមន៍ បានមានវិធានការណ៍រួចហើយ គឺបាននាំយកគ្រឿងចក្រ ០២គ្រឿង សំរុកកាយដីប្រឡាយ ទៅរកស្ទឹង នាំទឹកមកស្ថានីយ៍បូមទឹកសម្តេចហ៊ុន សែន គ្រាំងធំ ឃុំធ្លក ។

លោកអភិបាលស្រុកក៏បានបញ្ជាក់ទៀតថា នៅពេលនេះ គ្រឿងចក្រកំពុងកាយជិតដល់ប្រភព ទឹកស្ទឹង ហើយ គឺនៅសល់ប្រហែល ៤០០ម៉ែត្រទៀត ប៉ុណ្ណោះ ហើយនៅពេលស្តាររួច ទឹកស្ថានីយ៍ សម្តេច ហ៊ុន សែន គ្រាំងធំ នេះ អាចបូមបានភ្លាម និងអាចជួយឲ្យប្រជាពលរដ្ឋ ក្នុងស្រុកទ្រាំង ចំនួន៤ ឃុំ មានទឹកប្រើប្រាស់គ្រប់គ្រាន់៕

FB_IMG_1462418804646 FB_IMG_1462418808461 FB_IMG_1462418815227

មតិយោបល់