ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីធ្វើសកម្មភាពលួចយកឈើបេងនិងឈើធ្នង់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធការគាស់សិប្បកម្មគ្រឿងឈើរបស់ពលរដ្ឋ នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះ។

ជនសង្ស័យ ទាំង៣នាក់ ទី១ឈ្មោះ បូ សុបាន អាយុ៣៥ឆ្នាំ, ទី២ឈ្មោះ វឿន កួន អាយុ៣០ឆ្នាំ និងទី៣ ឈ្មោះ ចាន់ សាមី អាយុ២២ឆ្នាំ ក្នុងនោះកម្លាំងនគរបាលដកហូតបាន ឈើបេង ចំនួន៧សន្លឹក និងម៉ូទរកាត់ឈើ១ ។

តាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ ជន ចំរើន អាយុ៣៧ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង បានអះអាងថា ជនសង្ស័យលួចយកឈើបេង និងឈើធ្នង់ សម្រាប់កែឆ្នៃធ្វើតុទូ ចំនួន៥៧សន្លឹក ដែលទុកក្នុងរោងសិប្បកម្ម កន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ដ៕

មតិយោបល់