ហួសថ្លែងលោកតា! ឃើញក្មេងស្រីអាយុ១០ឆ្នាំមកសុំអំពៅ ចាប់នាងរំលោភរហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

​ព្រះវិហារៈ លោកវរសេនីយ៍ទោ គង់ គា អធិការក្រុងព្រះវិហារ បានប្រាប់Post News ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានទទួលបណ្តឹងពីម្តាយជនរងគ្រោះថា មានករណីរំលោភសេពសន្ថៈ នៅចម្ការអំពៅ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ម.ស.ព អាយុ១០ឆ្នាំ មុខរបរសិស្ស ចំណែកជនសង្ស័យឈ្មោះ ដួង សំ ភេទប្រុស អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា។

លោកអធិការក្រុងព្រះវិហារ បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះបានទៅសុំអំពៅនៅផ្ទះសង្ស័យ។

ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់