ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញទៅធ្វើបាឋកថា ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ជូនដល់នាយទាហានកងរាជអាវុធហត្ថថ្នាក់ឧត្ដមសេនីយ៍ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដឹកនាំ ដោយរំលេចឲ្យឃើញ នូវដំណើរការ និងលទ្ធផល នៃការធ្វើទំនើបកម្មស្ថាប័ន ដោយផ្តោតជាចម្បងលើការពង្រឹងស្មារតីនិងសមត្ថភាពមន្ត្រីរាជការការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងក្រសួង ការរៀបចំក្រមបរិស្ថាន និងការបែងចែកនូវតួនាទីភារកិច្ចរបស់ស្ថាប័ន ទទួលបន្ទុកការងារអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ឲ្យនៅដាច់ពីគ្នាដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទំនាស់ដីធ្លី ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានព្រៃឈើនៅកម្ពុជា៕
មតិយោបល់