ពោធិសាត់ ៖លោក ភុំ និមល នាយខ័ណ្ឌរដ្ឋបាលជលផលពោធិសាត់ បានប្រាប់ឲ្យដឹងថា នាថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៤ ថា ថ្វីត្បិតតែកំរិតកំពស់ទឹកទន្លេរឆ្នាំនេះទៀបជាងឆ្នាំ២០១៣ប្រមាណជា១ម៉ែតត៦០ក្ដី ។ តែធនធានជលផលសម្រាប់បម្រើសេចក្ដីត្រូវកាប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់មិនបានបាត់បង់ឫថយចុះឡើយ ផ្ទុយទៅវិញគឺមច្ឆាជាតិក្នុងកាប្រមូលផល់ត្រី ក្នុងទឹកដីខេត្តពោធិសាត់ទាំងដំបន់ទន្លេរសាប់និងដំបន់វាល់ស្រែ បឹងប៊ួរអូត្រពាំង ក្នុងអំឡុង ខែតលា ឆ្នាំ២០១៤ ដោយកាប្រមូលផលត្រីមួយខែពេញនេះបានចំនួន(៣០០០តោន)ផលត្រីឯណោះ បើធៀបនិងឆ្នាំ២០១៣ក្នុងខែមិថុនាដូចគ្នា គឹកាប្រមូលផលត្រីនេះមានចំនួនលើ២០០តោនឯណោះ ។
លោក ភុំ និមល បានឲ្យដឹងទៀតថាទាំងនេះដោយសាតែកាលពីឆ្នាំ២០១៣កន្លងទៅនោះលោក ណៅ ធួក ប្រធានរដ្ឋបាលជលផលជាមួយនិងអាជ្ញាធមរខេត្តបានចុះផ្ទាល់ដឹកនាំ ខ័ណ្ឌ ផ្នែក សង្កាត់ជលផល សហការណ៍និងកំលាំងសមត្ថកិច្ចចុះបង្ក្រាប់បទល្មើគ្រប់ករណីដូចភ្លៀងរលឹម។ ក្នុងនោះចាប់មនុស្សប្រឧប្បករណ៍ឆក់ត្រីតាមទន្លេសាបនិងវាលស្រែអូរត្រពាំងបង្ករសំណុំរឿង ប្រគល់ឲ្យតុលាកាដាក់គុក២៧នាក់ បង្ក្រាបបានឧប្បករណ៍ឆក់ត្រី៣៦៥គ្រឿង រួមទាំងបំផុសចលនាឲ្យពលរដ្ឋភ្ញាក់រលឹក នៃប្រឧប្បករណ៍បំផ្លាញមឆ្ឆាជាតិនេះ បានបន្ថែមចំនួន២៥០គ្រឿងទៀតធ្វើការដុតកំទេចោល ហើយលោក និងបន្តអនុវត្តន៍ផែនកាឆ្នាំ២០១៤លើបទល្មើសនេសាទខុសច្បាប់នេះទៀត។
ប្រជាកសិករដែលជាអ្នកនេសាទលក្ខណះគ្រួសារឈ្មោះអ្នកមីង អាត់ នៅភួមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិសាត់ ដែលរសៀនៅតាមដងស្ទឹងពោធិសាត់ បានឲ្យដឹងថា ។ កាលពីមិនទាន់បិតឡូនេសាទនៅទន្លេរសាបនិងមានបទល្មើសគេដាក់របាំងព្រួលនៅខាងក្រោមកាត់ស្ទឹងពោធិសាត់ ច្រើនកន្លែងគឺមីងជនត្រីនេះអត់បានទេ ជួនកាលដងបានត្រីមួយសម្លរប្រើពេលចង់មួយកំណាត់ព្រឹកឯណោះ ។ តែពេលប៉ុន្មានឆ្នាំនេះពេលដែលសម្តេចតេជោ ហ៊ុន សែន ស្រែកដកឡូនេសាទនិងមិនឲ្យមានបទល្មើសមីងក៍ចាប់ផ្ដើមដងថ្នងត្រីតាមមាត់ស្ទឹង និងតាមប្រឡាយលូនេះបានស្លហើយធ្វើផ្អក់ប្រហុកដាក់ពាងក្រឡរទុកបានទៀត មិនតែប៉ុណ្ណោះសួម្បីតែនៅវាលស្រែក៍មានត្រីរកបានច្រើនដែរ។
ជាមួយគ្នានោះដែរកម្ពុជាថ្មីបានជួបប្រជាពលរដ្ឋនៅខាងម្ដុំប្រព័ន្ធស្រោចស្រពដំណាកអំពិលនៅខាងស្រុកភ្នំក្រវាញដែលកំពុងដងថ្នងត្រីនេសាទជាលក្ខណះគ្រួសារដែរនោះបានឲ្យដឹងថា ជារៀងរាលឆ្នាំតាំងពីលុបឡូនេសាទមកគឹនៅដំនេះនឹងតាមវាលស្រែបឹងប៊ួរអូរត្រពាំង ប្រជាកសិកររកត្រីទទួលទានបានហូបចុកស្រួលជាងមុនព្រោះសំបូរត្រីច្រើន ឯពលរដ្ឋរស់នៅលផផ្ទៃទន្លេរសាបជាអ្នកនេសាទលក្ខណះគ្រួសារក៍បាននិយាយថាផលត្រីដែលរកបានច្រើន គឺក្នុងអំឡុងចាប់ពីខែតុលានិងខែវិច្ឆិកា ដោយពួកគាត់នេសាទបានលក់ដូធ្វើផ្អក់ប្រហុកបាន៕
លោក ភុំ និមល នាយខ័ណ្ឌរដ្ឋបាលជលផលពោធិសាត់បានប្រាប់ថាឆ្នាំ២០១៤ក្នុងមួយខែតុលាកំណើនផលនេសាទសាទក្នុងទឹកដីខេត្តពោធិសាត់ដែលលោកទទួលបានពីបណ្តាសង្កាត់ផ្នែកគ្រប់កន្លែងរបស់បងប្អូនដែលរកទទួលទានផងនិងនាំទៅលក់លើទីផ្សាផងគឺបានរហូតដល់៣.០០០តោនឯណោះគឺកើនជាងឆ្នាំ២០១៣ចំនួនផលត្រីដូចគ្នាក្នុងខែតុលា២០០តោន ហើយឆ្នាំនេះសំបូរភាគច្រើនគឺប្រភេទត្រីស្រការ ត្រីប្រា និង ហ្វូងត្រីកេះ ៕ លោកក៍បានបន្តថាផ្នែករដ្ឋបាលជលផលយើងនិងបន្តសហការណ៍ជាមួយអាជ្ញាធមរនិងកំលាំងសមត្ថកិច្ចចុះបង្ក្រាប់គ្រប់ទីតាំងបទល្មើសដែលកើតមានឡើងនៅតាមដំបន់មូលដ្ឋានបន្តទៀត ហើយបន្តអនវត្តន៍ណែនាំពន្យល់តាមសហគម៏ឲ្យពួកគាត់ចេះប្រើឧប្បករណ៍នេសាទជាលក្ខណះគ្រួសារ ដើម្បីរក្សាមច្ឆាជាតិអោយសម្បូរច្រើនទៅៗពីមួយឆ្នាំទៅមួយឆ្នាំក្នុងកាបម្រើសេចក្ដីត្រូវការបស់ប្រជាពលរដ្ឋយើងគ្រប់គ្នាក្នុងិាទទួលទានរាល់ថ្ងៃ៕
មតិយោបល់